និយាយមិនចេញ….

2008 ខែ តុលា 13
by រមាស

លា្ងចម៉ិញ!

ខ្ញុំកំពុងតែអានសៀវភៅនៅក្នុងបណ្ណាល័យ ស្រាប់តែមាននិស្សិតម៉ាឡេស៊ី-ឥណ្ឌា

ម្នាក់មកសួរខ្ញុំរកកន្លែងដោតភ្លើងសំរាប់ប្រើប្រាស់កុំព្យួទ័ររបស់គេ។ ខ្ញុំក៏បានប្រាប់

ថាកន្លែងខ្ញុំអាចប្រើប្រាស់បាន។ គាត់ក៏បានមកអង្គុក្បែរខ្ញុំ។ ខ្ញុំក៏សំនេះសំនាលជា

មួយគាត់បានមួយភែ្លត ខ្ញុំក៏បន្តការអានរបស់ខ្ញុំតទៅទៀត។ដល់ម៉ោងប្រហែល

ជាប្រាំពីរ ខ្ញុំក៏ចាប់ផ្តើមរៀបចំសំភារះរបស់ខ្ញុំទៅកាន់បន្ទប់វិញ។ ខ្ញុំក៏និយាយ

ថា “ Good Bye!” ទៅកាន់គាត់……………………..

ស្រាប់តែខ្ញុំស្រឡាំងកាំងសឹងតែតបមិនទាន់…….. !!!!!??????!!!!!!

គាត់ក៏លើកដៃជំរាបសំពះជំរាបលាយ៉ាងសម ខ្ញុំរកនិយាយអ្វីមិនចេញក៏

ប្រញាប់លើកដៃសំពះវិញភ្លាមហើយញញឹមទៅកាន់គាត់ ព្រមទាំងនិយាយ

ជំរាបលាម្តងទៀត។អារម្មណ៏របស់ខ្ញុំ រកនិយាយអ្វីមិនត្រូវ មានអារម្មណ៏

មោតនភាពបន្តិចខ្មាស់គាត់បន្តិច។ ខ្ញុំស្រម៉ៃទឹកមុខនិងកាយវិការនៃការ

ស្វាគមន៏របស់គាត់ដោយការសំពះ ពិតជាអារម្មណ៏ថា ការវិការបែបនេះពិត

ជាបង្ហាញអំពីសុជីវធម៌ និងឥរិយាបទដ៍ថ្លៃថ្នូររបស់ខ្មែរយើងក្នុងការប្រាស្រ័យ

ទាក់ទងគ្នា។ ពិតជាពិបាករកណាស់សំរាប់ការប្រាស្រ័យទាក់ទងបែបនេះជាមួយ

វ័យស្របាលគ្នាណាស់។ ហេតុអ្វីក៏ខ្លួនខ្ញុំជាខ្មែរ បែរជាបរទេសទៅវិញដែល

ជាអ្នកសំពះមុន?

តើអ្នកទាំងអស់គ្នាមានអារម្មណ៏យ៉ាងម៉េចដែរ?

យើងគួរតែនាំគ្នាចាប់ផ្តើមសំពះគ្នាជាការស្វាគមន៏……! :)

  1. 2008 ខែ តុលា 13

    ជាការចាប់ផ្ដើមដ៏​ល្អមួយ ដែលយើងជាខ្មែរចេះគិតថា ចេះអោយតំលៃ លើសុជីវធម៌

  2. 2008 ខែ តុលា 13

    ជំរាបសួរ​បង
    លើកក្រោយ ពេលយើងបានជួបគ្នាម្ដងៗ រមាសត្រូវសំពះ ជំរាបសួរ ខ្ញុំ ដឹងនៅ?

    ជំរាបលា

  3. 2008 ខែ តុលា 24

    ដំណឹងល្អ! ដំណឹងល្អ! ដំណឹងល្អ!!!…
    ឥឡូវនេះ ខ្មែរយូនីកូដាក់បានហើយដោយមិនចាំបាច់តំឡើងទៀតទេ!
    now Khmer Unicode Font have been widely utilized with Microsoft Internet Explorer web browser .
    សព្វថ្ងៃនេះ អក្សរយូនីកូដខ្មែរ បានរីកចំរើនខ្លាំង​ណាស់​ តាមរយៈ​ប្លុក ក៏ដូចជា​ វើតប្រេស ប្លុកស្ប៉ត ប្លុកសាំ ជាដើម។
    តែខ្មែរយូនីកូដ ដែលប្រើក្នុងប្លុកទាំងអស់​ មិនអាចអានបានទេ​ ប្រសិន​ជាគ្មាន​អក្សរខ្មែរនោះទេ។​ គ្រប់ប្លុកទាំងអស់ សឹងគ្មានសោះ ដែល​អាចប្រើយូកូដបាន តែឥឡូវ​មានវិធីហើយ សំរាប់ខ្មែរយូកូដ ឥឡូវ គឺយើងអាចប្រើបាន​ជាមួយ ខ្មែរយូកូដដោយមិនចាំបាច់មានអក្សរទេ។ ដែលខ្ញុំសង្កេតឃើញប្លុកដែល​អាច​ប្រើយូកូដ​បាន ប្រហែលអាចមានតែ​ ប្លុកស្ប៉ត មួយតែប៉ុណ្ណោះ http://blogger.com ហើយប្លុកដែល​អាចប្រើ​យូកូដបាន ឃើញមានប្លុក http://socheatk.blogspot.com/ ដែល​ប្រើយូកូដបានដោយមិនចាំ​បាច់តំឡើងយូកូដ​នៅក្នុងគ្រឿងនោះទេ។
    ជាពិសេសទៅទៀត ឥឡូវខ្ញុំបាន​រៀបចំ​ អំពីការធ្វើ​ Khmer Unicode ឲ្យ​ប្រើ​ប្រាស់​បាន​ទាំង​វេប ទាំងប្លុកផងដែរ (តែប្រហែលជាអាច​ជាមួយ​ប្លុកសាំដែរ)។

    នេះប្រហែលជាដំណឹងដ៏ល្អសំរាប់​កូនខ្មែរ​ដែល​ចង់​ធ្វើ​ឲ្យ​អក្សរខ្មែរ​ កាន់​តែ​មាន​ការ​ទូលំទូលាយ​ក្នុងការប្រើ​ប្រាស់​ នឹងបាន​បង្ហាញពិលោកឲ្យ​បាន​ដឹងផងដែរ។ :) :D

បញ្ចេញ មួយចំលើយតប

ចំណាំ ៖ អ្នកអាចប្រើប្រាស់ XHTML មូលដ្ឋាន ក្នុងវិចារ របស់អ្នក។ អាសយដ្ឋានអ៊ីមែវល៍ របស់អ្នក​ នឹង គ្មាន ត្រូវបានផ្សព្វផ្សាយ។

ជាវប្រចាំ បំរែបំរួលពត៌មាន នៃវិចារនេះ តាមរយះ បញ្ជាប់ RSS