វិស្សមកាល…….
វិស្សមកាលនៃពាក់កណ្តាលឆមាសបានមកដល់ហើយ! សាលាពិតជាស្ងប់ស្ងាត់ណាស់!
ឆ្នាំនេះសាលារបស់ខ្ញុំបានលើកពេលពាក់កណ្តាលវិស្សមកាលរបស់សាលាចំពេលបុណ្យធំរបស់
សាសនិកជនមូស្លីមគឺពិធីបុណ្យហារីរាយា។ ពិធីបុណ្យហារីរាយ៉ាប្រារព្ធក្នុងរយះពេល១អាទិត្យ
បន្ទាប់ពីពិធីបុណ្យតមអាហាររ៉ាម៉ាដាន។ សូម្បីតែកង់ទីងក៏បិទអស់ដែរ។ ល្ងាចឡើងនិសិ្សត
បរទេសទាំងឡាយមើលមុខគ្នាស្អុយប៉ែព្រោះតែរកកន្លែងញ៉ាំអាហារមិនឃើញ។ និស្សិតខ្មែរ
មួយចំនួនត្រលប់ទៅស្រុកវិញដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្យសល់តែនិស្សិត១០នាក់ជាង។
នេះជាទិដ្ឋភាពសាលា!








អីយ៉ា!!! សាលាហ្នឹងស្ងាត់ណាស់ណ
អូភ្លេច ចារាបសួរ បងរមាស ហាហា
បងរមាស ដូចសព្វដងញ៉ាំច្រើនចឹង ដល់ពេលគេអត់លក់អីពេលhariraya ចឹង បានអីញ៉ាំទៅ
ដេកទៅ ពេលដេកលកលែងឃ្លានហើយ! បងដំរីឯងញ៉ុំច្រើនដែរសោះនឹង!
តែដោះទាល់ផឹកទឹកទៅក៏ឆ្អែតដែរ។ នែបងដំរីហ្អា! បង់ឯងអត់ឃ្លានទេអីយប់ឡើង?
ខ្ញុំផឹកទឹកម្ដងអស់មួយប៊ីដុងអីណ៎ អីចឹងហើយ ខ្ញុំអត់សូវឃ្លានទេ ហើយបើឃ្លានក៏ទ្រាំបានដែរ។ ហាហា