ConvoFair ឆ្នាំនេះរបស់សាលាខ្ញុំ
ConvoFair ឆ្នាំនេះរបស់សាលាខ្ញុំ
ពិធី ConvoFair គឺជាពីធីមួយដែលត្រូវបានប្រារព្ធឡើងសំរាប់ចែកបរិញ្ញាបត្រ័ដល់និស្សិត
ទាំងឡាយដែលទទួលបានជោកជ័យបញ្ចប់ការសិក្សារបស់ខ្លួន។ ពិធីនេះជាទូទៅប្រារព្ធឡើង
មានរយះពេលបីថ្ងៃ ដែលជាទូទៅគឺស្ថិតចុងខែកក្កដា។ នៅក្នុងពិធីនោះមានកម្មវិធិជាច្រើនរួម
ទាំងមានស្តង់តាំងពិពិណ៌ លក់ទំនិញ លក់ម្ហូប និងកន្លែងកំសាន្តផ្សេងៗដែលឆ្នាំនេះសាលា
រៀបចំនៅលើចំនតរថយន្តរបស់សាលា។ ពេលរាត្រីមានការសំដែលសិល្បះផ្សេងៗពីសិស្ស
នៅក្នុងស្រុកក៏ដូចជានិសិ្សតបរទេសទាំងឡាយ។ សំរាប់និសិ្សតខ្មែរក៏មិនប្លែកពីពិធីនៅក្នុងឆ្នាំ
មុនៗដែរ បានស្ម័គ្រចិត្តចូលរួមសំដែងសិល្បះក៏ដូចរៀបចំតាំងពិពណ៌បង្ហាញអំពីសិល្បះ
វប្បធម៌របស់ខ្លួន។ ពួកយើងបានត្រៀមខ្លួនរួចជាសេ្រចក្នុងការចូលរួមពិធីនេះតាំងពីមួយ
ខែមុនដើម្បីអោយដំនើរការទៅយ៉ាងរលូន។ អ្នករៀបចំពិធីសំខាន់ៗមាន និសិ្សត លឹម សុផា
សៀង ឧត្តម, លឹម វិច្ឆិការ, ប៉ែន សុភណ្ឌ័ រួមជានិស្សិតខ្មែរដ៍ទៃទៀតដែលជាសមាជិកក្នុងការ
រៀបចំ។ ជាមួយនិងការអបអរសាទរមួយទៀតគឺការទទួលបរិញ្ញាប័ត្ររបស់និសិ្សខែ្មរចំនួន
៥នាក់ រួមមាននិសិ្សត ជ័យ សំណាឌី, កូវ សិដ្ឋពិសាល, លុយ បញ្ញា, យឹម ទិត្យា និង កញ្ញា
កៀវ សុដានា។ ពូកយើងពិតជាហត់ណាស់សំរាប់ពិធីនៅឆ្នាំនេះ ព្រោះអាកាសធាតុក្តៅ
បន្តិចព្រមទាំងការរៀបចំទៀតសោតមានការលំបាកព្រោះយើងត្រូវធ្វើស្លាយមួយចំនួន
ទាំងយប់ទាំងថ្ងៃដើម្បីបង្ហាញប្រាប់គេអំពីប្រទេសរបស់យើង តែពួកយើងមិនរុញរាឡើយ
ក្នុងការនាំប្រទេសកំនើតរបស់ខ្លួនទៅកាន់ពិភពលោកទាំងមូល។
ពួកយើងមានមោទនភាពណាស់!











Come on man????? Reply me comments…
ហីម៉េចចាំបាច់មានតូបដល់ទៅ២? ហីចុះគេសម្ដែងរបាំស្អីគេហ្នឹង?
បងអើយបង ចេះតែមានហ្មង ហាហា
អូបមានតែមួយតើ ហើយរបាំនេះគឺជារបាំនារីជាជួរ។ ប៉ុន្តែដោយខ្វះនារីទើបបានជាឃើញតែមួយដូច្នេះ ហើយមានការថែឈុតឆាកបន្តិចបន្តួចទៀត មានបទឱផ្ទៃស្រុកខ្មែរដំបូង និងបទសារបុំបាយសេនៅចុង ក្រោយដើម្បីអោយនិសិ្សតប្រុសបានចូលរាំដែរ!
ជំរាបសួរ បង ស្ងាត់បាត់មុខមាត់យូរហើយបង!
ហើយខែភ្ជុំនេះ បានទៅវត្តណាខ្លះហើយបង?
មានបាទទៅណាក្រៅពីនៅក្នុងសាលាដូចនៅក្នុងព្រៃនោះ។ ជំរាបសួរ ចុះមិត្តទៅណាដែរ? (សូមហៅមិត្តចុះ ព្រោះអត់ប្រាប់ឈ្មោះ
)
នារីមានតែមួយអី បើតាមដឹងដូចមានពីរហី?
ហូ! មានពីរតែគាត់អត់ចូលរាំព្រោះគាត់ចាស់ហើយ អូច្រំលំព្រោះជាឆ្នាំចុងក្រោយរបស់គាត់ហើយ…..
សួស្តី ទើបតែបានឃើញប្លកនេះ ប្រាកដជាអ្នករៀនជាមួយពួកម៉ាកខ្ញុំ វុទ្ធី និង វណ្ណៈ ហើយ
ផ្តាំផ្ញើរសួរសុខទុក្ខមិត្តខ្ញុំផង!
រូបភាពថតបានច្បាស់ណាស់