Robam Ken at UTP

•ខែ ឧសភា 9, 2009 • 11 វិចារ
The perfomers

The perfomers

There is an event in UTP called International Culture Night (ICN) in which a lot of international students are performing to show the valuable culture. Likewise, Cambodian students, this year, also participated as usual. They are performing a kind of traditional dance called ROBAM KÉN…

Are you ready for the show?

Are you ready for the show?

Performers

Performers

Ater the performace

Ater the performace

The only girl in the performace

The only girl in the performace

Software Engineering

•ខែ ឧសភា 4, 2009 • 5 វិចារ

This is the first time that I we have done a software as a team
I have never written a software or web application system that have a full documentation like that before. With 11 people in a team divided into 4 sub-teams.
1. Programmer
- Me
- Chan Piseth
- Sean Udom
2. Documentation
- Yossawadee Kaeomanee ( sub team leader )
- Muif Fikri b Moghni
- Le Thi Thuy
3. Quality Assurance
- Nursabrina bt Abdul Jalil ( sub team leader )
- Nazurah Husna Mohd Mahpos
- Bahariah bt Latan
4. Testing
- Le Phoung ( sub team leader )
- Nazurah Husna Mohd Mahpos
- Bahariah bt Latan
Team Leader
- Seang Udom
Project Manager
- Nguyen Thi Linh Chi
Our system is about Online Advertisement System where registered user can register their item on our website. This is not a complete system but with full functionality for client user. Still we have to develop the administrator page. Because of time constrain, we manage to finish just the client part. I think the code is around 6615 Loc. The main language are PHP, HTML, CSS, Javascript, AJAX and MySQL. During the presentation, all of us also play a short scene about the system itself. Professor Dr. Jubair and Dr.Schneider also like it and they didn’t ask a single question on our system. Talking about documentation, we got around 120 pages for that. I am sure that it is a big reference for our system. Take a look at our photos….
rh_0048
synergizer-team
Back: Pesith,Fikri,Linh Chi,Phoung
Front:Oudom, Nazurah, Yosswadee(Grandma Phat), Thuy, Baharia, Nursabrina and Me
rh_0026

Happy Khmer New Year in Malaysia, Universiti Teknologi PETRONAS

•ខែ មេសា 15, 2009 • បញ្ចេញ មួយវិចារ

dsc02236
dsc02252rh_003

ផ្សាររាត្រី

•ខែ កុម្ភៈ 7, 2009 • វិចារ ១

នេះគឺជាផ្សាររាត្រីនៅតំបន់ដែលខ្ញុំរស់នៅ។ វាស្ថិតនៅចំងាយពីសាលារបស់ខ្ញុំប្រហែល៣គីឡូម៉ែត។ ផ្សារនេះស្ថិតនៅភូមិមួយឈ្មោះថា Taman Maju។ ផ្សារនេះបើករៀងរាល់ថ្ងៃ ពុធ ចាប់ពីម៉ោងប្រហែល ៥​ទៅ។ នៅទីនោះមានលក់អាហារ នំ​ចំនី សំលៀកបំពាក់ បន្លែក ត្រី សាច់​។ល។ សាលាបានផ្តល់នូវរថយន្តសំរាប់ជូននិសិ្សតទៅទិញអីវ៉ាន់ផ្សេង ៗ ដែរ។ នៅទីនោះ មានអ្នកលក់ជាជនជាតិខ្មែរអីស្លាមជាច្រើន។ ប្រយត្ន័មាត់បន្តិចកុំនិយាយអ្វីផ្តេសផ្តាស ហេហេព្រោះមានបទពិសោធន៏ច្រើនដង មកហើយ។ ហាហា

image1021

image100

image101

មុខវិជ្ជាសំរាប់សិក្សនៅឆមាសនេះ!

•ខែ កុម្ភៈ 4, 2009 • បញ្ចេញ មួយវិចារ

នេះជាឆមាសថ្មីសំរាប់ការសិក្សារបស់ខ្ញុំ។ មុខវិជ្ជាដែល
ខ្ញុំត្រូវសិក្សាមានដូចជា Embedded System.
Professional Communication Skills,
Digital Electronics, Internet Programming,
Software Engineering, Modern Music, and
E-commerce!

ឆ្នាំថ្ម

•ខែ ធ្នូ 31, 2008 • 2 វិចារ

សូមទោសសំរាប់ការបាត់មុខមួយរយះពីប្លក់នេះ!

សូមសាកសួរសុខទុក្ខពីចំងាយចំពោះមិត្តទាំងអស់!

សូមទទួលអំនរឆ្នាំថ្មី ២០០៩!

នេះគឺនៅសល់តែ១៥ថ្ងៃប៉ុននោះ នឹងដល់ពេលត្រលប់ទៅប្រទេសម៉ាឡេស វិញហើយ ពិតជាមិនចង់លាស្រុកកំនើតទេ។

ឆ្នាំនេះហាក់ដូថជាប្លែកជាង ឆ្នាំមុនព្រោះរូបខ្ញុំបាទ ស្នាក់នៅភ្នំពេញសំរាប់យប់ឆ្លងឆ្នាំ។ ភ្លៀងខ្លាំងណាស់នៅយប់នេះ

ប្រហែលជាកម្មវិធីរបស់បណ្តាប៉ុស្តិ៏ទូរទស្សន៏មួយចំនួនមានការរអាក់រអួលហើលមើលទៅ! សំរាប់យប់នេះដែរ ខ្ញុំបាទទៅ

ញ៉ាំមាន់ចៀនជាមួយ អាកូននាគសំលាញ់ខ្ញុំ និងជាមួយអាកូនដំរីពួកម៉ាករបស់ខ្ញុំ!

និយាយមិនចេញ….

•ខែ តុលា 13, 2008 • 3 វិចារ

លា្ងចម៉ិញ!

ខ្ញុំកំពុងតែអានសៀវភៅនៅក្នុងបណ្ណាល័យ ស្រាប់តែមាននិស្សិតម៉ាឡេស៊ី-ឥណ្ឌា

ម្នាក់មកសួរខ្ញុំរកកន្លែងដោតភ្លើងសំរាប់ប្រើប្រាស់កុំព្យួទ័ររបស់គេ។ ខ្ញុំក៏បានប្រាប់

ថាកន្លែងខ្ញុំអាចប្រើប្រាស់បាន។ គាត់ក៏បានមកអង្គុក្បែរខ្ញុំ។ ខ្ញុំក៏សំនេះសំនាលជា

មួយគាត់បានមួយភែ្លត ខ្ញុំក៏បន្តការអានរបស់ខ្ញុំតទៅទៀត។ដល់ម៉ោងប្រហែល

ជាប្រាំពីរ ខ្ញុំក៏ចាប់ផ្តើមរៀបចំសំភារះរបស់ខ្ញុំទៅកាន់បន្ទប់វិញ។ ខ្ញុំក៏និយាយ

ថា “ Good Bye!” ទៅកាន់គាត់……………………..

ស្រាប់តែខ្ញុំស្រឡាំងកាំងសឹងតែតបមិនទាន់…….. !!!!!??????!!!!!!

គាត់ក៏លើកដៃជំរាបសំពះជំរាបលាយ៉ាងសម ខ្ញុំរកនិយាយអ្វីមិនចេញក៏

ប្រញាប់លើកដៃសំពះវិញភ្លាមហើយញញឹមទៅកាន់គាត់ ព្រមទាំងនិយាយ

ជំរាបលាម្តងទៀត។អារម្មណ៏របស់ខ្ញុំ រកនិយាយអ្វីមិនត្រូវ មានអារម្មណ៏

មោតនភាពបន្តិចខ្មាស់គាត់បន្តិច។ ខ្ញុំស្រម៉ៃទឹកមុខនិងកាយវិការនៃការ

ស្វាគមន៏របស់គាត់ដោយការសំពះ ពិតជាអារម្មណ៏ថា ការវិការបែបនេះពិត

ជាបង្ហាញអំពីសុជីវធម៌ និងឥរិយាបទដ៍ថ្លៃថ្នូររបស់ខ្មែរយើងក្នុងការប្រាស្រ័យ

ទាក់ទងគ្នា។ ពិតជាពិបាករកណាស់សំរាប់ការប្រាស្រ័យទាក់ទងបែបនេះជាមួយ

វ័យស្របាលគ្នាណាស់។ ហេតុអ្វីក៏ខ្លួនខ្ញុំជាខ្មែរ បែរជាបរទេសទៅវិញដែល

ជាអ្នកសំពះមុន?

តើអ្នកទាំងអស់គ្នាមានអារម្មណ៏យ៉ាងម៉េចដែរ?

យើងគួរតែនាំគ្នាចាប់ផ្តើមសំពះគ្នាជាការស្វាគមន៏……! :)

វិស្សមកាល…….

•ខែ តុលា 2, 2008 • 3 វិចារ

វិស្សមកាលនៃពាក់កណ្តាលឆមាសបានមកដល់ហើយ! សាលាពិតជាស្ងប់ស្ងាត់ណាស់!

ឆ្នាំនេះសាលារបស់ខ្ញុំបានលើកពេលពាក់កណ្តាលវិស្សមកាលរបស់សាលាចំពេលបុណ្យធំរបស់

សាសនិកជនមូស្លីមគឺពិធីបុណ្យហារីរាយា។ ពិធីបុណ្យហារីរាយ៉ាប្រារព្ធក្នុងរយះពេល១អាទិត្យ

បន្ទាប់ពីពិធីបុណ្យតមអាហាររ៉ាម៉ាដាន។ សូម្បីតែកង់ទីងក៏បិទអស់ដែរ។ ល្ងាចឡើងនិសិ្សត

បរទេសទាំងឡាយមើលមុខគ្នាស្អុយប៉ែព្រោះតែរកកន្លែងញ៉ាំអាហារមិនឃើញ។ និស្សិតខ្មែរ

មួយចំនួនត្រលប់ទៅស្រុកវិញដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្យសល់តែនិស្សិត១០នាក់ជាង។

នេះជាទិដ្ឋភាពសាលា!

ក្នុងសាលា

ក្នុងសាលា

ក្នុងសាលា

ក្នុងសាលា

តាមផ្លូវ

តាមផ្លូវ

តាមផ្លួវពីកន្លែលេងកីឡា

តាមផ្លួវពីកន្លែលេងកីឡា

ConvoFair ឆ្នាំនេះរបស់សាលាខ្ញុំ

•ខែ សីហា 30, 2008 • 9 វិចារ

ConvoFair ឆ្នាំនេះរបស់សាលាខ្ញុំ

ពិធី ConvoFair គឺជាពីធីមួយដែលត្រូវបានប្រារព្ធឡើងសំរាប់ចែកបរិញ្ញាបត្រ័ដល់និស្សិត

ទាំងឡាយដែលទទួលបានជោកជ័យបញ្ចប់ការសិក្សារបស់ខ្លួន។ ពិធីនេះជាទូទៅប្រារព្ធឡើង

មានរយះពេលបីថ្ងៃ ដែលជាទូទៅគឺស្ថិតចុងខែកក្កដា។ នៅក្នុងពិធីនោះមានកម្មវិធិជាច្រើនរួម

ទាំងមានស្តង់តាំងពិពិណ៌ លក់ទំនិញ លក់ម្ហូប និងកន្លែងកំសាន្តផ្សេងៗដែលឆ្នាំនេះសាលា

រៀបចំនៅលើចំនតរថយន្តរបស់សាលា។ ពេលរាត្រីមានការសំដែលសិល្បះផ្សេងៗពីសិស្ស

នៅក្នុងស្រុកក៏ដូចជានិសិ្សតបរទេសទាំងឡាយ។ សំរាប់និសិ្សតខ្មែរក៏មិនប្លែកពីពិធីនៅក្នុងឆ្នាំ

មុនៗដែរ បានស្ម័គ្រចិត្តចូលរួមសំដែងសិល្បះក៏ដូចរៀបចំតាំងពិពណ៌បង្ហាញអំពីសិល្បះ

វប្បធម៌របស់ខ្លួន។ ពួកយើងបានត្រៀមខ្លួនរួចជាសេ្រចក្នុងការចូលរួមពិធីនេះតាំងពីមួយ

ខែមុនដើម្បីអោយដំនើរការទៅយ៉ាងរលូន។ អ្នករៀបចំពិធីសំខាន់ៗមាន និសិ្សត លឹម សុផា

សៀង ឧត្តម, លឹម វិច្ឆិការ, ប៉ែន សុភណ្ឌ័ រួមជានិស្សិតខ្មែរដ៍ទៃទៀតដែលជាសមាជិកក្នុងការ

រៀបចំ។ ជាមួយនិងការអបអរសាទរមួយទៀតគឺការទទួលបរិញ្ញាប័ត្ររបស់និសិ្សខែ្មរចំនួន

៥នាក់ រួមមាននិសិ្សត ជ័យ សំណាឌី, កូវ សិដ្ឋពិសាល, លុយ បញ្ញា, យឹម ទិត្យា និង កញ្ញា

កៀវ សុដានា។ ពូកយើងពិតជាហត់ណាស់សំរាប់ពិធីនៅឆ្នាំនេះ ព្រោះអាកាសធាតុក្តៅ

បន្តិចព្រមទាំងការរៀបចំទៀតសោតមានការលំបាកព្រោះយើងត្រូវធ្វើស្លាយមួយចំនួន

ទាំងយប់ទាំងថ្ងៃដើម្បីបង្ហាញប្រាប់គេអំពីប្រទេសរបស់យើង តែពួកយើងមិនរុញរាឡើយ

ក្នុងការនាំប្រទេសកំនើតរបស់ខ្លួនទៅកាន់ពិភពលោកទាំងមូល។

ពួកយើងមានមោទនភាពណាស់!

រៀបតូប១

រៀបតូប១

រៀបតូប2

រៀបតូប2

តូប

តូប

ជាមួយសកលវិទ្យាធិការ

ជាមួយសកលវិទ្យាធិការ

មុនពេលសំដែង១

មុនពេលសំដែង១

មុនពេលសំដែង

មុនពេលសំដែង

ពេលសំដែង២

ពេលសំដែង២

ពេលសំដែង២

ពេលសំដែង២

របាំនារីជាជួរ

•ខែ សីហា 15, 2008 • 2 វិចារ

របាំនារីជាជួរគឺជារបាំបែបបុរាណរបស់ខ្មែរយើងមួយដែរដែលបង្ហាញអំពីសំរស់របស់នារីខ្មែរក្នុង

សំលៀកបំពាក់ប្រពៃណីរបស់ខ្លួន។របាំនេះក៏ បានឆ្លុះបញ្ចាំងអោយឃើញអំពីវប្បធម៌ដ៏រុងរឿង

របស់ជនជាតិខ្មែរដែលបានរីកដុះដាលតាំងពីយូរយារណាស់មកហើយ។ដោយឡែក ក្រុមនិស្សិត

នៃសកលវិទ្យាល័យខ្ញុំក៏បានលើកយករបាំនេះមកបង្ហាញដល់និសិ្សតផ្សេងៗនៅក្នុងសាលាដែរ។

ទោះបីជាមានកង្វះខាតខាងធនធានមនុស្សគឺសំដៅទៅលើនិសិ្សតស្រីក៏ដោយ ក៏ពួកយើងមិនរុញ

រាក្នុងការសំដែងដែរ។យុវនិសិ្សត លីម សុផារួមជាមួយនឹងនិស្សិតខ្មែរប្រុសដ៏ទៃទៀតបានរួមដៃគ្នា

ក្នុងការសំដែងនេះ។ ផ្ទាំងទស្សនីយ៏ភាពនេះចែកចេញជាបីវគ្គ។វគ្គទីមួយបង្ហាញអំពីការជួបជុំរបស់

ជនជាតិខ្មែរក្រោមសំលៀកបំពាក់ចំរុះសម័យជាមួយបុរាណ។និសិ្សតសំដែងរួមមាន

គ្លោក សម្ផស្ស,សៀង ឧត្តម, ចាន់ ពិសិដ្ឋ, សៅ ពុទ្ធី, អ៊ាង ណាន និង ហៃសុជាតិ វីរៈរង្សី។វគ្គទីពីរ

គឺជាផ្នែកសំខាន់នៃផ្ទាំងទស្សនីយ៍ភាពនេះគឺការសំដែងរបាំនារីជាជួរដោយយុវនិស្សិត លីម

សុផា។ វគ្គទីបីគឺជាវគ្គបង្ហាញអំពីការរួមសាគ្គីជាធ្លុងមួយរបស់ខ្មែរយើង ដែលរួមសំដែងដោយ

និសិ្សតពីវគ្គមុនរួមជាមួយនឹងនិសិ្សត លឹម វិច្ឆិកា, មាត់ រំលី, ប៊ួយ រីណា និង ប៉ាន សុភ័ណ្ឌនា

ពួកយើងរីករាយខ្លាំងណាស់ សំរាប់ការបង្ហាញវប្បធម៌របស់យើងទៅកាន់ពិភពលោកទាំងមូល។

ចូរយើងនាំគ្នារួមចំនែកក្នុងការថែរក្សារវប្បធម៌ដ៏ល្អផូរផង់និងអត្តសញ្ញាណ

របស់យើងមិនថានៅទីណាកន្លែងណាក៏ដោយ។

សំលាញ់! ផ្លូវនៃសុបិន្តរួមគ្នាគឺការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើង!